G-Devith ប៉ះ ទេព បូព្រឹក្ស ផ្អើលឆាកតន្ត្រីនៅឆ្នេរអូឈើទាល !
- April 15, 2018
ដៃគូចម្រៀងដ៏ល្អ ដែលទស្សនិកជនចូលចិត្តតាមដាន គឺកញ្ញា ទេព បូព្រឹក្ស ជាមួយលោក G-Devith ដោយកាលពីយប់មិញនេះអ្នកទាំង២ បានប៉ះគ្នាជាដៃគូម្តងទៀត នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ខេត្តព្រះសីហនុ នៅលើឆ្នេរអូឈើទាល។ តារាចម្រៀងវ័យក្មេងមួយគូនេះ បានធ្វើអោយទស្សនិកជនសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងរបស់ពួកគេ ទោះបីយប់ជ្រៅយ៉ាងណា ក៏នៅតែមានអ្នកឈរទស្សនាយ៉ាងសប្បាយរីករាយដែរ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗ នៅលើឆ្នេរអូឈើទាល ដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា នេះ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង











