កីឡា

កក្រើកឆាកតន្ត្រី GANZBERG ច្រៀងផង រាំផង ជាមួយកំពូលតារាចម្រៀង ឆាយ វិ​រៈ​យុទ្ធ

BY
Khmernote Media
April 15, 2018

នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើន។ កំពូលតារាចម្រៀង លោក ឆាយ វិ​រៈ​យុទ្ធ បានធ្វើការបកស្រាយចម្រៀងចំនួន៣បទជាប់គ្នាធ្វើឲ្យកក្រើកឆាកតន្ត្រី ហើយបងប្អូនទស្សនិកជនចូលរួមទស្សនារាំកម្សាន្តយ៉ាងរីករាយ មិនចង់ទៅផ្ទះ៕

ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងចំនួន ២ទីតាំងព្រមគ្នា គឺនៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប និង មួយទីតាំងទៀត នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: