ក្មេងស្រីម្នាក់បានសម្លាប់ខ្លួន ដោយសាររងការចោទថា បានលួចទូរស័ព្ទរបស់គ្រូ
ប្រទេសម៉ាឡេស៊ី ៖ កាលពីពេលថ្មីៗនេះក្មេងស្រីម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីត្រូវបានគ្រូរបស់ខ្លួនចោទថា បានលួចទូរស័ព្ទទំនើប iPhone របស់គាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយកើតមានករណីនេះ អ្នកតំណាងអោយក្រសួងអប់រំបានចេញច្បាប់រឹតបន្តឹងថ្មីមួយលើការប្រើប្រាស់ទូរស័ព្ទរបស់គ្រូ។ តាមរយៈប្រភពព័ត៌មាន NST Online ដែលចុះនៅថ្ងៃទី០៦ ខែកុម្ភៈ នេះបានអោយដឹងថា អ្នកតំណាងក្រសួងអប់រំបានលើកឡើងថា “គ្រូទាំងអស់អាចយកទូរស័ព្ទរបស់គេទៅសាលាបាន តែទោះជាយ៉ាងណា ពួកគេត្រូវបានហាមឃាត់មិនអាចយកវាចូលទៅក្នុងបន្ទប់រៀនកំឡុងពេលបង្រៀននោះទេ”។
យ៉ាងណាមិញគេមិនទាន់ដឹងច្បាស់នៅឡើយនោះទេថា ការហាមមិនអោយគ្រូយកទូរស័ព្ទចូលថ្នាក់រៀនក្នុងពេលបង្រៀននេះ វានឹងត្រូវបានគេអនុវត្តន៍រហូតរឺយ៉ាងណានោះ។ អ្នកតំណាងក្រសួងអប់រំបានបន្ថែមថា “គ្រូទាំងអស់អាចចាកចេញពីការដាក់កំហិតនេះ នៅពេលណាដែលប៉ូលិសស៊ើបអង្កេតដឹងពីមូលហេតុពិតប្រាកដនៃរឿងមួយនេះ” ។ ការសម្រេចចុងក្រោយរបស់ក្រសួង នឹងកើតឡើងក្រោយពីទទួលបានលទ្ធផលពីការស៊ើបអង្កេតរបស់ប៉ូលិសត្រូវបានបញ្ចប់”។
លោក Shafee Abd Samad ស្នងការប៉ូលីសស្រុក Seberang Prai បានប្រាប់ថា ឯកសារបីច្បាប់បានដាក់ទៅរាជអាជ្ញារងរដ្ឋនាថ្ងៃទី៤ ដើម្បីសុំស៊ើបអង្កេតបន្តលើរឿងនេះ។ គាត់បន្តថា “គាត់មិនច្បាស់នោះទេថាគ្រូបង្រៀននឹងត្រូវបានស្តីបន្ទោសបន្ទាប់ពីត្រូវបានចោទប្រកាន់ថាធ្វើអោយក្មេងស្រីម្នាក់ស្លាប់ គ្រប់យ៉ាងគឺអាស្រ័យទៅលើលទ្ធផលការស៊ើបអង្កេត”៕

ប្រភព ៖ thecoverage