កីឡា

ព្រាប សុវត្ថិ តែងខ្លួនជាដង្ខៅ ច្រៀងបទ “មាន់ស្រែបន្លែស្រស់” រាំផ្អើលឆាកតន្ត្រី GANZBERG នៅកំពង់សោម កាលពីយប់មិញ

BY
Khmernote Media
April 16, 2018

កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ព្រាប សុវត្ថិ បានតែងខ្លួនជាដង្ខៅ ស្លៀកពាក់បែបបុរាណ បានអង្រួនអារម្មណ៍ បងប្អូនទស្សនិកជនយ៉ាងច្រើនកុះករ អោយស្រែកហ៊ោរ សប្បាយក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ក្នុងរាត្រីទី២ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ បទចម្រៀងដ៏ល្បីរបស់តារាចម្រៀង ព្រាប សុវត្ថិ គ្រាន់តែស្រែកមកភ្លាម ទស្សនិកជន នាំគ្នាស្រែកហ៊ោរ កញ្ច្រៀវ បង្ករបរិយាកាសសប្បាយរីករាយ រកពាក្យថ្លែងពុំបាន។

ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងចំនួន ២ទីតាំងព្រមគ្នា គឺនៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប និង មួយទីតាំងទៀត នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: