សប្បាយដល់ក និរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅកំពង់សោម យប់ថ្ងៃទី ២ គ្រាន់តែឃើញទិដ្ឋភាពនេះក៏ដឹង
- April 16, 2018
រាត្រីយប់ទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ជាយប់ទី២នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT មនុស្សម្នាយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នាមកទស្សនាការប្រគុំតន្ត្រីយ៉ាងសប្បាយ ជាមួយវត្តមានតារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាស ដែលរួមានលោក ព្រាប សុវត្ថិ អ្នកនាង សុគន្ធ នីសា លោក G-devith និង Step ជាដើម។ អ្វីដែលគេកត់សំគាល់នោះគឺ នាយប់ទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នេះមនុស្សកាន់តែច្រើនជាងយប់ទី១ទៅទៀត ហើយក៏មានឈុតសំដែងប្លែកៗទាក់ភ្នែកទស្សនិកជន ជាច្រើនផងដែរ ដោយគ្រាន់តែមើលទិដ្ឋភាព ក្នុងរូបថត ក៏ដឹងថាសប្បាយបាត់ទៅហើយ។

ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងចំនួន ២ទីតាំងព្រមគ្នា គឺនៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប និង មួយទីតាំងទៀត នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕
- Share This Post:
















