កីឡា

៦ សន្លឹករបស់ សុគន្ធ នីសា លើឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ស្អាតដូចទេពអប្សរ

BY
Khmernote Media
April 16, 2018

ម្ចាស់បទ “បងស្រអែមស្រស់” អ្នកនាង សុគន្ធ នីសា បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ជាមួយនឹងសម្រស់ស្រស់សោភា របស់ខ្លួននៅលើ ឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERRT នារាត្រីយប់ទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ធ្វើអោយអោយទស្សនិកជន ស្រែកហ៊ោរកញ្ចៀវ យ៉ាងខ្លាំង ពេលឃើញវត្តមានតារាចម្រៀងល្បីឈ្មោះ រូបនេះមកធ្វើការសម្តែង ក្នុងឪកាសថ្ងៃសម្រាក បុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្នុងនោះដែរ អ្នកនាង សុគន្ធ នីសា បានបកស្រាយចម្រៀងចំនួន ៤បទ ជាប់គ្នា ជាចំណងដៃជូនដល់ទស្សនិកជន ដែលបានមកចូលរួមទស្សនា យ៉ាងច្រើនកុះករ។

គួរបញ្ជាក់ផងដែរថា យប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ នេះជាយប់ទី៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERRT ខេត្តព្រះសីហនុ នៅលើឆ្នេរអូឈើទាល និង មហាសង្ក្រាន្ត GANZBERG UBER CONCERRT ខេត្តសៀមរាប នៅលើទឹកដីចុងកៅស៊ូ។ ដូច្នេះសូមបងប្អូនទស្សនិកជន កុំរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះអោយសោះ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: