កីឡា

G-Devith ច្រៀងផង រាំផង លោតផង រហូតអ្នកមើលទ្រាំមិនបាន !

BY
Khmernote Media
April 16, 2018

តារាចម្រៀងវ័យក្មេងនិយមបទញាក់ ប្រចាំផលិតកម្មហង្សមាស ប្រឹងស្រែកផង ច្រៀងផង រាំផង លោតផង រហូតអ្នកទស្សនា ទ្រាំមិនបានលោតរាំតាម ពេញឆាកតន្ត្រីនិរតីសង្ក្រាន្ត GANZBERG UBER CONCERRT នារាត្រីយប់ទី ២ នៅលើឆ្នេរអូឈើទាល បង្កបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង។ ទោះរាត្រីកាន់តែយប់ជ្រៅខ្លាំង យ៉ាងណាក៏ដោយប៉ុន្តែព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនោះ នៅតែបន្ត ហើយទស្សនិកជន នៅតែឈររាំយ៉ាងសប្បាយមិនចង់វិលទៅរកកន្លែងស្នាក់នៅវិញឡើយ។

យប់នេះផងដែរ គឺជារាត្រីថ្ងៃទី ៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ ទាំងនៅសៀមរាប និង ខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: