យប់ចូលឆ្នាំថ្ងៃចុងក្រោយ មាស សុខសោភា សុំកាច់ចង្កេះឲ្យទន់ទោរម៉ាអស់ដៃតែម្តង
- April 16, 2018
នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នេះ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT។ វត្តមានរបស់កំពូលតារាចម្រៀង មាស សុខសោភា នៅលើឆាកតន្ត្រីស្រែកច្រៀងផង រាំកាច់ចង្កេះឲ្យទន់ទោរតាមចង្វាក់ភ្លេងផង ធ្វើឲ្យ Fan ស្រែកហ៊ោចង់បែកឆាកតន្ត្រី។
គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


















