កីឡា

“ក្បាច់ពស់” របស់ ខេមរៈ សិរីមន្ត នារាត្រីយប់ទី៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ផ្អើលអស់អ្នកទស្សនា

BY
Khmernote Media
April 17, 2018

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដែលគេស្គាល់ថាជាម្ចាស់បទ “ស្ទឹងត្រែងបងអើយ” គឺលោក ខេមរៈ​ សិរីមន្ត បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ នៅលើឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ផ្អើលអស់អ្នកទស្សនា កាលពីយប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ។ តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងរបស់ខ្លួន ចំនួន ៦បទជាប់គ្នា ទុកជាចំណងដៃ ដល់ទស្សនិកជន ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយបទដែលគេនាំគ្នាស្រែកហ៊ោខ្លាំងជាងគេគឺបទ “ក្បាច់ពស់”

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: