ពេជ្រ សោភា រាំគ្រលែងពេញឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នាយប់ថ្ងៃទី ៣ នៃពិធីចូលឆ្នាំខ្មែរ
- April 17, 2018
តារាចម្រៀងជាច្រើនបានបង្ហើរសំនៀង ជាមួយការរាំសប្បាយជាមួយទស្សនិកជន ពេញឆាកតន្ត្រីនិរតីសង្ក្រាន្ត GANZBERG UBER CONCERT នាយប់ទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីយប់មិញ ធ្វើអោយទស្សនិកជន មានភាពសប្បាយរីករាយយ៉ាងខ្លាំងបំផុត។ ទន្ទឹមនឹងនេះដែរ អ្នកនាង ពេជ្រ សោភា ម្ចាស់បទ “ម៉ែមីខ្ញឹង” ក៏បានរាំគ្រលែងពេញឆាកផងដែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ កាលពីយប់មិញផងដែរ។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕
- Share This Post:












