កីឡា

សុគន្ធ នីសា បង្ហាញវត្តមាន ២ថ្ងៃជាប់គ្នា ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT

BY
Khmernote Media
April 17, 2018

តារាចម្រៀងរូបស្រស់សោភា ប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សុគន្ធ នីសា បានបង្ហាញវត្តមាន២យប់ជាប់ៗគ្នា នៅក្នុងព្រឹត្តិការណ៍ និរតីសង្ក្រាន្ត GANZBERG UBER CONCERT ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ នៅខេត្តព្រះសីហុន លើឆ្នេរអូឈើទាល។ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដែលមានទស្សនិកជន រាប់ម៉ឺននាក់ឈរផង រាំផងនៅលើឆ្នេរអូឈើទាល តារាចម្រៀងល្បីៗ ប្រចាំផលិតកម្មហង្សមាស បានបង្កភាពសប្បាយរីករាយ និងរំភើបចិត្តយ៉ាងខ្លាំង ពេលឃើញវត្តមាន ទស្សិកជនយ៉ាងច្រើនកុះករបែបនេះ។ នាយប់ថ្ងៃទី ៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នេះដែរ អ្នកនាង សុគន្ធ នីសា បានបង្ហើរសំនៀង ៤បទជាប់ៗគ្នា ផងដែរ។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: