កីឡា

យប់ទី៣ រ៉េត ស៊ូហ្សាណា លេងឈុតពណ៌ទឹកក្រូច ស្អាតខ្លាំងនៅលើឆាកតន្ត្រី នៅឆ្នេរអូឈើទាល

BY
Khmernote Media
April 17, 2018

តារាចម្រៀងវ័យក្មេងរូបស្រស់ប្រចាំផលិតកម្មហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា បានអង្រួនបេះដូងប្រុសៗអោយលង់ស្រលាញ់ ខណៈពេលដែលនាងស្លៀកឈុតពណ៌ទឹកក្រូច យ៉ាងស្រស់ស្អាត នៅលើឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT កាលពីយប់មិញនេះ។ មិនត្រឹមតែរូបសម្រស់ស្រស់ស្អាតនោះទេ តារាចម្រៀងរូបនេះនូវមានសម្លេងស្រទន់ពិរោះរណ្តំ បានបំពេរអារម្មណ៍ ទស្សនិកជន ចំនួន ៤បទជាប់ៗគ្នាទៀតផង។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: