កីឡា

យប់ទី២ នៅកំពង់សោម យប់ទី៣ G-Devith ហោះមកដល់ សៀមរាប រាំញីកែងជើង កក្រើកឆាកតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT

BY
Khmernote Media
April 17, 2018

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក G-Devith បានមកដល់សៀមរាបភ្លាមៗក្រោយពេលដែលយប់ទី ២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT តារាចម្រៀងរូបនេះនៅច្រៀង នៅកំពង់សោមនៅឡើយ។ លោក G-Devith បានធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រ ហើយមកច្រៀងបទ “រាំញីកែងជើង” កក្រើកឆាកតន្ត្រី កាលពីយប់មិញនេះ ដែលជាយប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្រៅពីលោក G-Devith ក៏មានតារាចម្រៀងល្បីៗជាច្រើនរូបទៀត សរុបចំនួន៣ផលិតកម្មផ្សេងៗគ្នា បានមកអង្រួនឆាកតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT កាលពីយប់ យ៉ាងសប្បាយរីករាយ។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

Share This Post: