កីឡា

ក្លឹបអធិរាជសរ Real Madrid ឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងការចុះហត្ថលេខាផ្ទេរអ្នកចាំទី David De Gea ហើយ

BY
Khmernote Media
April 18, 2018

យោងតាមសារពត៌មាន Don Balon បានចេញផ្សាយអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹបបិសាចក្រហម Manchester United ចុះហត្ថលេខាផ្ទេរអ្នកចាំទី David De Gea មកកាន់ទឹកដីអេស្ប៉ាញហើយនៅក្នុងរដូវកាលក្រោយនេះ។

ក្លឹបអធិរាជសរ Real Madrid ឫក៏ឈ្មោះក្នុងតំបន់ក្លឹបយក្ស Blancos គ្រោងនឹងចំណាយលុយដល់ទៅ 100លានអឺរ៉ូ ក្នុងការផ្ទេរអ្នកចាំទី David De Gea ចេញពីក្លឹបបិសាចក្រហម Manchester United។ ការព្យាយាមទិញខ្សែអ្នកចាំទីសញ្ជាតិអេស្ប៉ាញរបស់ក្លឹបអធិរាជសរ Real Madrid នេះគឺកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែការប៉ុនប៉ុងរបស់ Real Madrid គឺមិនដែលបានជោគជ័យ ទើបតែពេលថ្មីៗនេះក្លឹបអធិរាជសរ Real Madrid និងក្លឹបបិសាចក្រហម Manchester Untied ឈានដល់កិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី David De Gea។

យោងតាមសម្ដីរបស់ភ្នាក់ងារអ្នកចាំទី David De Gea បានអោយដឹងថា៖ លោក Jorge Mendes ដែលជាភ្នាក់ងាររបស់ De Gea បានចំណាយពេលអស់ជាច្រើនសប្តាហ៍ដើម្បីចរចារជាមួយនឹងក្លឹបបិសាចក្រហម Manchester United លើកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: