ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba កំពុងទាក់ទងជាមួយនឹងក្លឹប PSG ដើម្បីអោយក្លឹបអ្នកមានមួយនេះទិញ Pogba នៅពេលបញ្ចប់រដូវកាលនេះ
- April 18, 2018
ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola កំពុងទាក់ទងជាមួយនឹងក្លឹបអ្នកមានបារាំង PSG ក្នុងការផ្ដល់សំណើរអោយក្លឹបយក្សមួយនេះទិញ Pogba នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើសញ្ជាតិបារាំងរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះត្រូវបានគេជឿជាក់ថាកំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវក្ដៅខាងមុខនេះ បន្ទាប់ពីទំនាក់ទំនងរវាងខ្សែបម្រើ Paul Pogba ជាមួយនឹងលោក Jose Mourinho កំពុងតែប្រេះឆាម្ដងបន្ដិចៗធ្វើអោយខ្សែបម្រើ Pogba ខកចិត្តស្វែងរកផ្លូវចាកចេញពីក្លឹបបិសាចក្រហម Manchester United តែម្ដង។
កាលពីពេលថ្មីៗនេះដំណឹងមួយចេញពីប្រទេសបារាំងបានអោយដឹងថា៖ ក្លឹបអ្នកមានបារាំង PSG បានប្រាប់ទៅកាន់ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba ថា៖ ពេលនេះក្លឹប PSG មិនមានលទ្ធភាពទិញខ្សែបម្រើសញ្ចាតិបារាំងរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះទេ ដោយសារតែក្លឹប PSG បានចំណាយប្រាក់អស់ជាច្រើនសន្ធឹកសន្ធាប់ក្នុងការទិញកីឡាករ ប្រសិនបើក្លឹប PSG ហ៊ានចំណាយប្រាក់ទិញ Pogba នៅក្នុងរដូវក្ដៅនេះអាចនឹងត្រូវប្រឈមនឹងទទួលការពិន័យពីសហព័ន្ធ UEFA។

បុត្រ
ប្រភព៖ Goal
- Share This Post:






