ក្លឹបតោខៀវ Chelsea ទាមទារ 50លានផោន ពីក្លឹប Dortmund ប្រសិនបើចង់ទិញផ្ដាច់ខ្សែប្រយុទ្ធ Batshuayi នៅក្នុងរដូវកាលក្រោយ
- April 18, 2018
យោងតាមសារពត៌មាន Evening Standard បានចុះផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea គ្រោងនឹងទាមទារប្រាក់យ៉ាងហោចណាស់ 50 លានផោនពីក្លឹប Borussia Dortmund ក្នុងការផ្ទេរខ្សែប្រយុទ្ធ Michy Batshuayi ពេញសិទ្ធិនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកវ័យ 24 ឆ្នាំរូបនេះកំពុងធ្វើអោយក្លឹបតោខៀវ Chelsea កំពុងអង្គុយស្ដាយក្រោយខ្លាំងមែនទែន បន្ទាប់ពីខ្សែប្រយុទ្ធ Batshuayi បានបង្ហាញទំរង់លេងល្អមែនទែននៅក្នុងលីគកំពូល Bundesliga។ បន្ទាប់ពីក្លឹប Borussia Dortmund ខ្ចីជើងខ្សែប្រយុទ្ធ Batshuayi ពីក្លឹបតោខៀវ Chelsea កាលពីខែមករាកន្លងទៅពេលនេះខ្សែប្រយុទ្ធ Batshuayi សុតបញ្ចូលទីអោយក្លឹប Dortmund បានចំនួន 9 គ្រាប់ហើយ។
នៅពេលបញ្ចប់រដូវកាលនេះក្លឹប Borussia Dortmund មានបំណងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Michy Batshuayi ផ្ដាច់ពីក្លឹបតោខៀវ Chelsea ប៉ុន្ដែក្លឹបតោខៀវ Chelsea បានទាមទារតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Michy Batshuayi ក្នុងតម្លៃផ្ទេរ 50លានផោន ប្រសិនបើខ្សែប្រយុទ្ធ Michy Batshuayi បង្ហាញទំរង់លេងល្អជាប់ឈ្មោះលេងអោយជម្រើសជាតិប៊ែលហ្ស៊ិកក្នុងការប្រកួតពានរង្វាន់ World Cup 2018 នៅក្នុងប្រទេសរុស្សី។

បុត្រ
ប្រភព៖ Goal
- Share This Post:






