ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​សម្រេច​ឲ្យ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​

    BY Khmernote Media February 9, 2018
    រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​សម្រេច​ឲ្យ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​

    ​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បានចេញ​អនុក្រឹត្យ​សម្រេច​ឲ្យ​បង្កើត ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​

    ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ​រួមមាន​៖ កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ ដែលមាន​ផ្ទៃ​សរុប ៥២,៤៤៨​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដោយ​ក្នុងនោះ​មាន​ផ្ទៃដី​ទំហំ​៥៣១១​ហិកតា និង​ផ្ទៃ​ទឹកសមុទ្រ​ទំហំ ៤៧,១៣៧​ហិកតា ដូច​មាន​ផែនទី​ភ្ជាប់​មកជា​មួយ​។​

    ​អនុក្រឹត្យ​នេះ មាន​គោលបំណង​ដូចតទៅ ៖

    * ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​លើ​កោះ និង​បរិវេណ​សមុទ្រ​ជុំវិញ

    * ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព

    * រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ

    * លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay