Victory FC ឆ្ពោះដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Down Town Sport កំពុងអ៊ុតមើលលទ្ធផលក្រុមដែលចាញ់ល្អជាងគេ
- April 23, 2018
គូរទី 2 នៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 វគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងក្រុមដែលបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយគឺក្រុម Victory FC បន្ទាប់ពីយកឈ្នះក្រុម Down Town Sport ដោយលទ្ធផល 5-3។

គូរទី 2 សប្ដាហ៍នេះគឺពិតជាជក់ចិត្តនិងល្អមើលខ្លាំងណាស់ដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ នៅក្នុងការប្រកួតគូរទី 2 នេះអាជ្ញាកណ្ដាលបានចាយកាតលឿងច្រើនមែនទែនមិនតិចជាង 10 កាតឡើយនៅក្នុងការប្រកួតរវាងក្រុម Victory FC និងក្រុម Down Town Sport នេះ។ ការប្រកួតរបស់ក្រុមទាំងពីរនេះគឺលេងសម្រុកនិងវាយបកលឿនៗនិងប្រើបច្ចេកទេសខ្លាំងៗមែនទែន ហើយថែមទាំងមានការប៉ះទង្គិចគ្នាច្រើនទៀតផង។ បញ្ចប់ការប្រកួតគូរទី 2 សប្ដាហ៍ទី 13 នេះក្រុម Victory FC យកឈ្នះក្រុម Down Town Sport ដោយលទ្ធផល 5-3។ នៅក្នុងវគ្គជម្រុះ 24 ក្រុមចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះក្រុមដែលឈ្នះគឺមានសិទ្ធឡើងទៅវគ្គបន្ទាប់ ចំណែកឯក្រុមដែលចាញ់កុំទាន់អាល់អស់សង្ឃឹមក្រុមហ៊ុន Ganzberb Beer នឹងជ្រើសរើសក្រុមដែលចាញ់ល្អចំនួន 4 ដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។

បុត្រ
- Share This Post:






