ចម្លែកមែន ! ចិញ្ចឹមក្រពើធ្វើជាសត្វចិញ្ចឹមជាង២០ឆ្នាំ ត្រូវគេសុំទិញក្នុងតម្លៃ ១ពាន់លានរ៉ូពីនៅតែមិនព្រមលក់ដោយសារតែ…
ប្រទេសឥណ្ឌូនេស៊ី ៖ ដើម្បីកំដរបរិយាកាសក្នុងគ្រួសារមនុស្សជ្រើសរើសចិញ្ចឹមសត្វមួយចំនួន អ្នកខ្លះចិញ្ចឹមសត្វនេះសត្វនោះតាមចំណូលចិត្តរបស់ពួកគេរហូតមានអ្នកចិញ្ចឹមសត្វសាហាវធ្វើជាសត្វចិញ្ចឹមទៀតផង។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយរឿងរ៉ាវមិនគួរអោយជឿមួយ ដែលបុរសម្នាក់យកសត្វក្រពើរធ្វើជាសត្វចិញ្ចឹមអស់រយៈពេលជាង២០ឆ្នាំ។ លោក Muhammad Iwana បានទិញក្រពើរនេះក្នុងតម្លែ ២៥០០០ រូពី ដែលពេលនោះវាមានប្រវែងទើបតែ ២៥សង់ទីម៉ែត្រប៉ុណ្ណោះ។ គាត់រស់នៅជាមួយសត្វក្រពើនេះនៅផ្ទះដែលស្ថិតក្នុងខេត្ត Sempur ភាគខាងលិចទីក្រុង Java។

កន្លងទៅជាង២០ឆ្នាំកូនក្រពើតូច បានក្លាយជាក្រពើយក្សដែលមានប្រវែងដល់ទៅ២.៥ម៉ែត្រ និងមានទម្ងន់ដល់ទៅ ២០០គីឡូក្រាម។ លោក Muhammad Iwana ប្រាប់ថាក្រពើនេះជាក្រពើដែលមានភាពស្លូតបូត បើទោះជារូបរាងវាគួយរអោយខ្លាចតែវាមិនដែលធ្វើអោយក្រុមគ្រួសារគាត់ណាម្នាក់របួសដោយសារវាឡើយ។ ក្រពើមួយក្បាលនេះបានក្លាយភាពទាក់ទាញមួយ ដែលមានអញនកទេសចរណ៍ជាច្រើនប្រទេសបានមកមើល និងថតរូបជាមួយវា។ លោក Muhammad Iwana បាននិយាយថា មានជនបរទេសម្នាក់សុំទិញក្រពើនេះពីគាត់ក្នុងតម្លៃ ១ពាន់លានរូពី ទោះបីជាតម្លៃថ្លៃពិតមែណតែគាត់នៅតែមិនលក់វា ព្រោះវាប្រៀបដូចជាសមាជិកគ្រួសាររបស់គាត់ម្នាក់ដែរទៅហើយ៕




ប្រភព ៖ sanook