កីឡា

រកឃើញហើយ! ក្រុម Khmer Blue Soccer និងក្រុម Victory FC គឺជាពីរក្រុមដំបូងដែលបានបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុមចាញ់កំពុងអ៊ុតលទ្ធផលក្រុមដែលចាញ់ល្អជាងគេដើម្បីមានឱកាសឡើងទៅវគ្គបន្ទាប់

BY
Khmernote Media
April 23, 2018

ក្រុមហ៊ុន Ganzberg Beer បានរកឃើញពីរក្រុមដំបូងហើយដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នោះគឺក្រុម Khmer Blue Soccer និងក្រុម Victory FC ហើយក្រុមដែលចាញ់កាលពីម្សិលមិញនេះកំពុងរង់ចាំអ៊ុតមើលលទ្ធផលក្រុមដែលចាញ់ល្អជាងគេដើម្បីមានឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។

នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាល្អមើលដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ ការប្រកួតដ៏ស្វិតស្វាញកាលពីម្សិលមិញនេះធ្វើអោយការប្រកួតពានរង្វាន់ Ganzberg Cup កាន់តែល្អមើលទៅពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ចួលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះ។ ក្រោយពេលបញ្ចប់ការប្រកួតនៅក្នុងវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងនេះក្រុមដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយគឺក្រុម Khmer Blue Soccer និងក្រុម Victory FC។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម Khmer Blue Soccer យកឈ្នះក្រុមការពារដំណែងជើងឯករដូវកាលទី 2 3G FC ដោយបាល់ Penalty កាត់សេចក្ដី 1-1 (3-2)
ក្រុម Victory FC យកឈ្នះក្រុម Down Town Sport ដោយលទ្ធផល 5-3។

ក្រុមដែលឈ្នះកាលពីរាត្រីម្សិលមិញគឺក្រុម Khmer Blue Soccer និងក្រុម Victory FC នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

Share This Post: