ល្អណាស់! មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៖ គ្រប់អគារ នៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សភាពអ្នក ផ្ទុកកូវីដ១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា ចំពោះករណីបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្ត ចំនួន៧ដងហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមេរោគនៅមានចំនួនតិច។ លោកវេជ្ជបណ្ឌិតសង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈបុរស ជនជាតិខ្មែរម្នាក់ទៀតដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ឥឡូវនេះត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ១៩ នេះហើយ។
ហើយល្ងាចនេះផេកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដដែលបានបង្ហោះពីគំរូល្អមួយក្នុងការដើរបាញ់សម្លាប់មេរោគក្នុងអគារ ដោយគាត់បានបង្ហោះឲ្យដឹងថា៖ គ្រប់អគារ នៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ។ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០














