ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! ជិះក្នុងរថយន្តជាមួយគ្នាសុខៗស្រាប់តែបាត់ប្តី ដល់ត្រលប់ទៅរកស្រាប់តែឃើញដេកស្តូកកណ្តាលផ្លូវ ដោយសារតែ…

    BY Khmernote Media February 9, 2018
    ហួសចិត្ត ! ជិះក្នុងរថយន្តជាមួយគ្នាសុខៗស្រាប់តែបាត់ប្តី ដល់ត្រលប់ទៅរកស្រាប់តែឃើញដេកស្តូកកណ្តាលផ្លូវ ដោយសារតែ…

    ប្រទេសចិន ៖ កាផឹកស្រាច្រើនហួសពេលវាអាចបណ្តាលអោយមនុស្សមិនអាចគ្រប់គ្រងលើខ្លួនឯងបាន ពេលខ្លះរហូតដល់បង្កអោយមានគ្រោះថ្នាក់ជាច្រើនទៀតផង។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសម្នាក់ស្រវឹងស្រាថ្នាក់ពីលើរថយន្តដេកស្តូកស្តឹងកណ្តាលផ្លូវ។ ទីភ្នាក់ងារព័ត៌មានចិនបានរាយការណ៍ថាបុរសជនជាតិចិនម្នាក់ដែលផឹកស្រាហួសប្រមាណ បានជិះរថយន្តជាមួយប្រពន្ធត្រលប់មកផ្ទះវិញ។

    ខណៈពេលកំពុងតែជិះរថយន្តត្រលប់មកផ្ទះវិញនោះគាត់ក៏បានរមូលធ្លាក់ចុះតាមទ្វាររបស់រថយន្តមកតែម្តង។ តាមរយៈសម្តីរបស់ប្រពន្ធបុរសរងគ្រោះនោះបានអោយដឹងថា នាងមិនបានចាប់អារម្មណ៍ដឹងថាប្តីធ្លាក់ពិលើរថយន្តនោះទេ រហូតពេលជិះទៅដល់ស្តុបទើបដឹងថាបាត់ប្តី។ នាងក៏បានជិះរថយន្តត្រលប់មករកវិញប្តីវិញ ហើយក៏បានប្រទះឃើញគេកំពុងដេកស្តូកស្តឹងកណ្តាលផ្លូវតែម្តង។ ការដែលនាំអោយមានការធ្លាក់ចុះពីលើរថយន្តរបស់ប្តីនាងគឺប្រហែលដោយសារតែគេចង់ក្អួត ហើយព្យាយាមបើកទ្វាដើម្បីក្អួតហើយក៏ត្រូរមៀលធ្លាក់តែម្តង។ វីដេអូធ្លាក់ពីរថយន្តរបស់បុរសម្នាក់នេះត្រូវបាន គេយកទៅចែករំលែកពេញបណ្តាញសង្គម៕


    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay