ក្រុម Avatar FC អាចនឹងធ្វើការធ្ងន់បន្ដិចដើម្បីត្រៀមប៉ះក្រុម G.L.F FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3
- April 25, 2018
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Avatar FC ដែលត្រូវប៉ះជាមួយនឹងក្រុម G.L.F FCនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 14 ក្នុងវគ្គ 24 ក្រុមចុងក្រោយនាថ្ងៃអាទិត្យសប្ដាហ៍នេះ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Avatar FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម G.L.F FC ដែលគាត់ត្រូវឡើងមកប៉ះនៅក្នុងវគ្គ 24 ក្រុមចុងក្រោយនេះ គាត់យល់ថាកាលពីវគ្គ 48 ក្រុម ក្រុម G.L.F FC បានបង្ហាញទំរង់លេងល្អមែនទែនដោយបំបាក់ក្រុម Pisnoka (A) ដោយលទ្ធផល 6-2។ ដូច្នោះនៅក្នុងសប្ដាហ៍នេះក្រុមរបស់គាត់ត្រូវធ្វើការធ្ងន់មែនទែនដើម្បីត្រៀមប៉ះក្រុម G.L.F FC។ នៅក្នុងសប្ដាហ៍នេះក្រុម Avatar FC មានភារៈកិច្ចច្រើនមុនពេលការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយមកដល់ដូច្នោះធ្វើអោយក្រុម Avatar FC អាចនឹងថយចុះកម្លាំងរបស់កីឡាករ។ ប៉ុន្ដែតាមសម្ដីរបស់អ្នកតំណាងក្រុម Avatar FC គាត់បានប្រាប់ថាគាត់បានរៀបចំយុទ្ធសាស្រ្ដរួចរាល់ហើយជាស្រេចសម្រាប់ការប៉ះជាមួយនឹងក្រុម G.L.F FC នៅក្នុងសប្ដាហ៍នេះ។
ចំពោះកីឡាកររបស់ក្រុម Avatar FC គឺមានកីឡាករអាជីព 2 នាក់និងអតីតកីឡាករអាជីព 2 នាក់ទៀតចូលរួមដូច្នោះក្រុមមួយនេះមានកម្លាំងច្រើនសម្រាប់ត្រៀមប្រកួតនៅក្នុងសប្ដាហ៍នេះ។ កីឡាករអាជីពពីរនាក់របស់ក្រុម Avatar FC គឺម្នាក់មកពីក្លឹប Western United និងម្នាក់ទៀតមកពីក្លឹប អាស៊ីអឺរ៉ុប។
ការប្រកួតដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer គាត់យល់ថាការប្រកួតនេះគឺជាការប្រកួតដ៏ល្អដែលបណ្ដុះគំនិតយុវជនអោយចាកឆ្ងាយពីគ្រឿងញៀនងាកមករកកីឡា។ គាត់ចង់អោយការប្រកួតនេះកើតឡើងរៀងរាល់ឆ្នាំដើម្បីអោយយុវជនមានឱកាសចូលរួមបង្ហាញសមត្ថភាព។

បុត្រ
- Share This Post:






