លោក Mauricio Pochettino ជាបេក្ខភាពកំពូលក្នុងការជំនួសដំណែងលោក Zinedine Zidane នៅក្នុងរដូវកាលក្រោយ
- April 25, 2018
គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino កំពុងតែពិចារណាក្នុងការចាកចេញពីក្លឹប Tottenham Hotspur នៅក្នុងរដូវកាលក្រោយដើម្បីទៅជំនួសដំណែងលោក Zinedine Zidane នៅក្នុងក្លឹបអធិរាជសរ Real Madrid។

ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez កំពុងមានគម្រោងក្នុងការបណ្ដេញលោក Zinedine Zidane ចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបរាជ័យនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ជាពិសេសជាមួយនឹងក្លឹប Bayern Munich នៅក្នុងរាត្រីនេះ។
យោងតាមការរាយការណ៍របស់សារពត៌មាន Yahoo Sport UK បានអោយដឹងថា៖ លោក Florentino Perez បានជ្រើសរើសយកលោក Mauricio Pochettino ជាបេក្ខភាពកំពូលក្នុងការជំនួសដំណែងលោក Zinedine Zidane នៅក្នុងរដូវកាលក្រោយនេះ ប្រសិនបើលោក Zidane ត្រូវបានបណ្ដេញចេញពីដំណែង។

បុត្រ
ប្រភព៖ Goal
- Share This Post:






