កាំភ្លើងធំ Arsenal ប្រកាសចូលរួមដេញថ្លៃ Nainggolan នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើកទ្វារ
- April 26, 2018
ក្លឹបកាំភ្លើងធំ Arsenal គឺជាក្លឹបចុងក្រោយគេបង្អស់ដែលបង្ហាញចំណាប់អារម្មណ៍ចង់ទិញខ្សែបម្រើ Radja Nainggolan ពីក្លឹប AS Roma នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ុករូបនេះទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប AR Roma កាលពីពេលថ្មីៗនេះ។ ប៉ុន្ដែទោះបីជាខ្សែបម្រើ Radja Nainggolan បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹប AS Roma ក៏ដោយ ក៏ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះត្រូវបានក្លឹបតោខៀវ Chelsea និងក្លឹបបិសាចក្រហម Manchester United តាមចែចូវដដែល។
ហើយនៅក្នុងពេលថ្មីៗនេះក្លឹបកាំភ្លើងធំ Arsenal ក៏បានប្រកាសពួកគេនឹងចូលរួមប្រជែងគ្នាដណ្ដើមខ្សែបម្រើ Nainggolan ដូចគ្នានៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ លោក Luis Enrique ដែលគេជឿជាក់ថាជាអ្នកស្នងដំណែងរបស់លោក Arsene Wenger នោះគឺកំពុងតាមដានទំរង់លេងរបស់ខ្សែបម្រើ Nainggolan ហើយខ្សែបម្រើ Nainggolan គឺជាគោលដៅដ៏សំខាន់របស់លោក Luis Enrique នៅក្នុងពេលដែលលោកចូលកាន់ដំណែងជាធ្វើបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal។

បុត្រ
ប្រភព៖ Goal
- Share This Post:






