ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្លាប់ចាប់រំលោភបានម្តង ញាម!ចាប់បានម្តងទៀត ត្រូវនគរបាលចាប់ខ្លួន

    BY Khmernote Media February 10, 2018
    ធ្លាប់ចាប់រំលោភបានម្តង ញាម!ចាប់បានម្តងទៀត ត្រូវនគរបាលចាប់ខ្លួន

    ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ សួស ប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀនក្នុងខ្លួន ត្រូវនគរបាលឃាត់ខ្លួនករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៩និង១០ នាទី នៅចំណុចបន្ទប់ជួល ផ្លូវ បេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះ ស ឌ អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុ។

    លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងបានឲ្យដឹងថាជនរងគ្រោះ និងក្មួយប្រុស អាយុ៦ឆ្នាំ កំពុងនៅក្នុងបន្ទប់ជួល (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យត្រូវប្អូនថ្លៃជីដូនមួយបានមកលេង ដោយពុំឃើញប្តីជនរងគ្រោះ ជនសង្ស័យក៏នាំក្មួយប្រុសទៅផ្ទះ។ បន្ទាប់មកជនសង្ស័យក៏ត្រលប់មកបន្ទប់ជួលជនរងគ្រោះវិញ រួចចាប់ខ្ទប់មាត់ជនរងគ្រោះគម្រាមថា បើហ៊ានស្រែក ប្រយ័ត្នមានរឿង រួចក៏ចាប់រំលោភជនរងគ្រោះបានសម្រេចម្តង ហើយជនសង្ស័យក៏ទៅកន្លែងធ្វើការវិញ។ លុះដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង១៧និង១០នាទី ជនរង គ្រោះបានប្រាប់ប្តីពីរឿងហេតុខាងលើទាំងអស់ រួចក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់។

    កន្លងមកកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង១៤និង១០នាទី ជនសង្ស័យធ្លាប់បានចាប់រំលោភជនរងគ្រោះបានសម្រេចម្តងនៅចំណុចកើតហេតុខាងលើ។

    បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌ ដើម្បីការសាងសំណុំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay