ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុត ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានប្រគល់ប្រាក់ ១,២០០ដុល្លារជួយដល់បុរស ដែលរថយន្តគាត់ត្រូវបានស៊ីគ្រឿង

    BY Khmernote Media May 14, 2020
    ទីបំផុត ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានប្រគល់ប្រាក់ ១,២០០ដុល្លារជួយដល់បុរស ដែលរថយន្តគាត់ត្រូវបានស៊ីគ្រឿង

    យោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅរសៀល​ថ្ងៃទី​១៤​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ បាន​ប្រគល់​ប្រាក់​ចំនួន​ ១២០០​ ដុល្លារ​ជូនទៅប្អូនប្រុស​ ហុក​ តាំងហុង​ សំរាប់​ជួយដល់ការបាត់បង់គ្រឿងរថយន្តមួយចំនួនខណៈពេល​រក្សាទុក​នៅក្នុង​បរិវេណ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​។ ប្អូន​ប្រុស​ម្ចាស់​រថយន្ត​ បានយល់ព្រម​ទទួល​និងបាន​យល់ព្រម​បញ្ចប់បញ្ហាបាត់បង់​គ្រឿង​រថយន្ដ​នេះចាប់ពីថ្ងៃនេះតទៅ​។

    គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ បុរសម្នាក់បានបង្ហោះវិដេអូ និងរូបថតជាច្រើនសន្លឹកបង្ហាញពីអារម្មណ៍ហួសចិត្តរបស់ខ្លួនពេលបានមកឃើញរថយន្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ហើយត្រូវបាននគរបាលយករថយន្តរបស់លោកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែបែរជាបាត់គ្រឿងអស់រលីង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay