ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានរហូត! អ្នកឈរលក់ថ្នាំញៀនតាមផ្លូវ៦០ម៉ែត្រម្នាក់ទៀត ត្រូវកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ក្របួចបានដកហូតថ្នាំញៀន២កញ្ចប់

    BY Khmernote Media May 15, 2020
    ចាប់បានរហូត! អ្នកឈរលក់ថ្នាំញៀនតាមផ្លូវ៦០ម៉ែត្រម្នាក់ទៀត ត្រូវកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ក្របួចបានដកហូតថ្នាំញៀន២កញ្ចប់

    រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះគ្រឿងញៀននៅតំបន់ផ្លូវ៦០ម៉ែត្រ នៅតែមានអ្នកបន្តចែកចាយយ៉ាងអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ទោះបីសមត្ថកិច្ចខិតខំបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រទះឃើញកំពុងឈរលក់ថ្នាំញៀន តាមទីសាធារណៈកណ្ដាលយប់ស្ងាត់ លុះពេលក្រឡេកឃើញសមត្ថកិច្ច ក៏ស្ទុះរត់គេចខ្លួនតែរត់មិនរួច សមត្ថកិច្ចចាប់ឃាត់ខ្លួនបាន និងដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០២កញ្ចប់ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរបន្ត កាលពីវេលាម៉ោង ០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចសំណង់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត) ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េងវិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដឹកនាំដោយរូបលោកដែលជានាយប៉ុស្តិ៍ បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ចក់ រ៉ាវី កំពុងឈរលក់ថ្នាំញៀនតាមទីសាធារណៈទាំងកណ្ដាលយប់ស្ងាត់ លុះពេលឃើញសមត្ថកិច្ច ឈ្មោះចក់ រ៉ាវី (ជនសង្ស័យ) ក៏ស្ទុះរត់គេចខ្លួន ចូលទៅក្នុងច្រកដើម្បីរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវបានកម្លាំងសមត្ថកិច្ចក៏រត់ដេញតាមចាប់ឃាត់ខ្លួនបាន និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០២កញ្ចប់ ទើបឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ចក់ រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ជៀច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ បានឆ្លើយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចដកហូត (ក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់តូច) ពិតជារបស់ខ្លួនប្រាកដមែន ។

    បច្ចុបន្បន្នជនសង្ស័យឈ្មោះ ចក់ រ៉ាវី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay