ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi បានទាក់ទងទៅកាន់ Man Utd អោយត្រៀមលុយផ្ទេរខ្សែប្រយុទ្ធ Icardi នៅក្នុងពេលបញ្ចប់រដូវកាលនេះ
- May 2, 2018
ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi លោក Mino Raiola បានធ្វើការទាក់ទងទៅកាន់ក្លឹបបិសាចក្រហម Manchester United ចំពោះការបើកភ្លើងខៀវក្នុងការផ្ទេរខ្សែប្រយុទ្ធ Icadi នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីសំណាក់ក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបង្ហាញទំរង់លេងដ៏ល្អនិងសុតបញ្ចូលទីបាន 27 គ្រាប់នៅក្នុងលីគកំពូល Italia Serie A។
ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបដំបូងដែលបោះចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះតាំងពីពាក់កណ្ដាលរដូវកាលមកម្លេះ ប៉ុន្ដែពេលនេះមានក្លឹបយក្សពីរកំពុងត្រៀមខ្លួនចូលប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Manchester United គឺក្លឹប Real Madrid និង Paris Saint-Germain។ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានគេប៉ានស្មានអាចនឹងមានតម្លៃដល់ទៅ 110លានអឺរ៉ូ ឯណោះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






