Tevez និង Torres ស្ថិតនៅក្នុងការចង់បានរបស់ក្លឹបយក្សមួយនៅក្នុងលីគកំពូល MSL របស់សហរដ្ឋអាមេរិច
- May 2, 2018
ក្លឹប D.C United របស់លីគកំពូល MSL សង្ឃឹមថានឹងអាចចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Carlos Tevez ឬក៏ Fernando Torres នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ក្លឹប D.C United ដែលស្ថិតនៅក្នុងលីគកំពូល MSL ទើបតែសាងសង់កីឡាដ្ឋានថ្មីរបស់ខ្លួនដែលអាចផ្ទុកចំនួនមនុស្សដល់ទៅ 20000នាក់ ដែលគ្រោងនឹងបើកសម្ពោធនៅក្នុងខែកក្កដាខាងមុននេះ ជាពិសេសចង់បានខ្សែប្រយុទ្ធឆ្នើមឫក៏កីឡាករឆ្នើមជាច្រើនរូបមកកាន់ក្លឹបដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងលីគកំពូល MSL។
ខ្សែ Fernando Torres នឹងចាកចេញពីក្លឹប Atletico Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះជាមួយនឹងការផ្ទេរឥតគិតថ្លៃ ស្របពេលដែល Torres មិនទាន់ស្វែងរកក្លឹបថ្មីបាននៅឡើយទេ។ ជាមួយគ្នានោះដែរខ្សែប្រយុទ្ធ Carlos Tevez បានសម្រេចចិត្តចាកចេញពីក្លឹបលីគកំពូលចិនត្រលប់មកកាន់ក្លឹប Boca Junior កាលពីពេលថ្មីៗនេះក្រោយពេលមានបញ្ហាលំបាកជាច្រើននៅក្នុងប្រទេសចិន។

បុត្រ
ប្រភព៖ Goal
- Share This Post:






