កម្មករកាប់សម្លាប់ថៅកែ ហើយកាត់យកប្រដាប់ភេទទៅស្ងោស៊ី ព្រោះខឹងអត់បើកប្រាក់ខែជាង៣ឆ្នាំ
ឥណ្ឌូនេស៊ី៖ ថៅកែប្រុសដែលជាម្ចាស់ចំការដូងប្រេងម្នាក់ត្រូវបានកម្មករខ្លួនឯងកាប់សម្លាប់ និងថែមទាំងកាត់ប្រដាប់ភេទយកទៅស្ងោរហូបទៀងផង បន្ទាប់កម្មកររូបនោះខឹងនឹងថៅកែចិត្តអាក្រក់មិនព្រមបើកប្រាក់ខែឲ្យអស់រយៈពេល ៣ឆ្នាំមកហើយ។ ហេតុការណ៍នេះបានកើងឡើងនៅក្នុងតំបន់ Batanghari Regency ខេត្ត Sumatra’s Jambi ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ ថៅកែចិត្តអាក្រក់ និងជាជនរងគ្រោះនោះមានឈ្មោះថា M Dasrullah ជាអ្នកមានម្នាក់ តែមានចិត្តកំណាញ់ និងចូលចិត្តកេញប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករ ដែលគ្មានផ្លូវតវ៉ាជាមួយគាត់។
បុរសឃាតកមានឈ្មោះថា Terusman អាយុ៥៤ឆ្នាំ ជាអ្នកគ្រប់គ្រង និងមើលថែចំការដូងប្រេងខាងលើនេះ។ ក្នុងរយៈពេល៣ឆ្នាំ គាត់មិន ដែលទទួលបានប្រាក់ខែនោះទេ បានត្រឹមតែអាហារបន្តិចបន្តួចសម្រាប់តែរស់មួយថ្ងៃៗប៉ុណ្ណោះ បើទោះជាគាត់ខំប្រឹងធ្វើការងារល្អយ៉ាងណាក៏ដោយ។ ដោយអស់ចិត្តទ្រាំជាមួយនឹងថៅកែរូបនេះ ក្នុងថ្ងៃកើតហេតុគាត់យកកាំបិតផ្គាក់ទៅកាប់សម្លាប់ថៅកែ ដែលកំពុងតែដេកលក់តែម្តង។
ក្រោយសម្លាប់ថៅកែរួចក្មេងប្រុសអាយុ១៥ឆ្នាំរបស់ម្នាក់បានចូលរួមជួយ យកសពនោះនៅកប់ចោលនៅក្រោយចំការទៀតផង ហើយមុននឹងកប់សាក់សពនេះបុរសជាឪពុកបានកាត់យកប្រដាប់ភេទរបស់ថៅកែរូបនោះទៅស្ងោស៊ីទៀតផង។ បីថ្ងៃក្រោយកើតហេតុនេះ ខាងមន្ត្រីប៉ូលិសបានស្វែករកការពិត និងឈានទៅដក់ការចាប់ខ្លួនឪពុកកូនជាឃាតក និងជាអ្នកផ្សំគំនិតនេះ មកទទួលទោសតាមផ្លូវច្បាប់៕
ភក្តី
ប្រភព៖ thecoverage
