អន្តរជាតិ

ការសិក្សារបស់សាំងហ្គាពួរបង្ហាញថា អ្នកជំងឺកូវីដ១៩ នឹងមិនចម្លងបន្ដទៀតទេបន្ទាប់ពី​​រយៈពេល ១១ថ្ងៃ ទោះបីជានៅតេស្ដវិជ្ជមានក៏ដោយ

BY
autoadmin
May 26, 2020

តាមការសិក្សាថ្មីមួយរបស់អ្នកជំនាញជំងឺឆ្លងនៅសាំងហ្គាពួរបាននិយាយថា អ្នកជំងឺ COVID-19 នឹងមិនបន្តចម្លងនោះទេបន្ទាប់ពីរយៈពេល១១ថ្ងៃ ទោះបីជាអ្នកខ្លះនៅតែតេស្តវិជ្ជមានក៏ដោយ។ បើតាមការចុះផ្សាយរបស់ Japan Times បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះជាការរួមដៃគ្នារបស់មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង និងបណ្ឌិតសភាវេជ្ជសាស្ត្រសាំងហ្គាពួរ ដោយមានការសិក្សាលើអ្នកជំងឺចំនួន ៧៣នាក់ ហើយពួកគេរកឃើញថា អ្នកជំងឺដែលនៅតែតេស្តវិជ្ជមានជាមួយវីរុស COVID-19 មិនមែនបានន័យថានៅឆ្លងវីរុស ឬវីរុសអាចចម្លងបន្ដទៀតនោះទេ។

ការរកឃើញចុងក្រោយនេះអាចនាំឱ្យសាំងហ្គាពួរប្ដូរពីរបៀបនៃការរំសាយអ្នកជំងឺពីមន្ទីរពេទ្យ ដោយសារតែកន្លងមកប្រទេសនេះនឹងរំសាយអ្នកជំងឺលុះត្រាតែពួកគេតេស្ដអវិជ្ជមាន។ យុទ្ធសាស្ត្ររបស់សាំងហ្គាពួរក្នុងការគ្រប់គ្រងអ្នកជំងឺ COVID-19 គឺយោងតាមភ័ស្តុតាងវិទ្យាសាស្ត្រចុងក្រោយបង្អស់ទាំងក្នុងនិងក្រៅស្រុក ហើយក្រសួងសុខាភិបាលនឹងវាយតម្លៃប្រសិនបើភស្តុតាងចុងក្រោយអាចត្រូវបានបញ្ចូលទៅក្នុងផែនការគ្រប់គ្រងអ្នកជំងឺរបស់ខ្លួន។ គួរឱ្យដឹងដែរថារហូតមកដល់ពេលនេះ សាំងហ្គាពួរមានករណីសរុបជិត ៣២,០០០នាក់ ហើយអ្នកជំងឺ ១៣,៨៨២ នាក់ ឬប្រហែល ៤៥% ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ និងកន្លែងសហគមន៍ ខណៈមានអ្នកស្លាប់២៣នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: