កីឡា

Juventus បោះទុន 60លានអឺរ៉ូ ដើម្បីទិញ Morata ត្រលប់ទៅកាន់អ៊ីតាលីវិញ

BY
Khmernote Media
May 4, 2018

ក្លឹបសេះបង្កង់ Juventus កំពុងរៀបចំសំណុំឯកសារត្រៀមទិញខ្សែប្រយុទ្ធ Alvaro Morata ត្រលប់មកកាន់ទឹកដីអ៊ីតាលីវិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់លេងអោយក្លឹបសេះបង្កង់ Juventus កាលពីឆ្នាំ 2014 ដល់ឆ្នាំ 2016 ហើយត្រលប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid វិញនៅក្នុងឆ្នាំ 2016 និងចុងក្រោយក្លឹបតោខៀវ Chelsea ទិញពីក្លឹបអធិរាជសរ Real Madrid កាលពីដើមរដូវកាលកន្លងទៅក្នុងតម្លៃផ្ទេរ 65លានអឺរ៉ូ។

រដូវកាលដំបូងរបស់ខ្សែប្រយុទ្ធ Alvaro Morata នៅក្នុងក្លឹបតោខៀវ Chelsea គឺជារដូវកាលដ៏លំបាកមួយរបស់ខ្សែប្រយុទ្ធរូបនេះនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ នៅក្នុងពេលបញ្ចប់រដូវកាលនេះក្លឹបសេះបង្កង់ Juventus មានគម្រោងនឹងទិញខ្សែប្រយុទ្ធរូបនេះត្រលប់មកកាន់ទឹកដីអ៊ីតាលីសារជាថ្មី Juventus គ្រោងនឹងបោះទុន 60លានអឺរ៉ូ ក្នុងការដេញថ្លៃ Morata នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

 

Share This Post: