កីឡា

បិសាចក្រហម Manchester United សម្រេចចិត្តបោះបង់ការចាប់អារម្មណ៍លើខ្សែការពារ Samuel Umtiti ដោយសារតែមូលហេតុ….

BY
Khmernote Media
May 4, 2018

ក្លឹបបិសាចក្រហម Manchester United សម្រេចចិត្តបោះបង់ការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែការពារ Samuel Umtiti របស់ក្លឹបអ្នកមានបុណ្យ Barcelona។

ខ្សែការពារ Umtiti កំពុងទាមទារអោយក្លឹបអ្នកមានបុណ្យ Barcelona ពង្រីកបន្ថែមកុងត្រាថ្មីរបស់គេរួមជាមួយនឹងប្រាក់ឈ្នួលពលកម្មអោយរូបគេបន្ថែមពីលើកុងត្រាចាស់។ ក្រោយពេលការទាមទាររបស់ Umtiti ក្លឹប Barcelona មិនទាន់សម្រេចលើការទាមទាររបស់ខ្សែការពារ Umtiti នៅឡើយទេ ខណៈដែលក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមវាយឆ្មក់ពីក្រោយ Barcelona ប្រសិនបើ Barcelona មិនយល់ព្រមតាមការទាមទាររបស់ Umtiti។

ប៉ុន្ដែកាលពីពេលថ្មីៗនេះ តាមពាក្យចចាមអារាមបានអោយដឹងថា៖ ខ្សែការពារ Samuel Umtiti បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ហើយ ដូច្នោះតម្លៃខ្លួនរបស់ខ្សែការពារសញ្ជាតិបារាំងរូបនេះអាចនឹងឡើងថ្លៃ។ ដូចគ្នានឹងនោះដែរ ក្លឹបបិសាចក្រហម Manchester United បានបោះចោលចំណាប់អារម្មណ៍លើខ្សែការពារ Umtiti លើការត្រៀមដេញថ្លៃរូបគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ ដោយសារតែ Man Utd ព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ស្របពេលដែលតម្លៃខ្លួន Umtiti អាចនឹងឡើងថ្លៃ។

បុត្រ

ប្រភព៖ Goal

Share This Post: