អន្តរជាតិ
BREAKING NEWS – ធ្លាក់យន្តហោះដឹកមនុស្ស៧១នាក់ មិនទាន់ដឹងច្បាស់ថា ស្លាប់ឬរស់ប៉ុន្មាននាក់នោះទេ
BY Khmernote Media
February 11, 2018
រុស្ស៊ី៖ យន្តហោះមួយគ្រឿងមានដឹកអ្នកដំណើរចំនួន៧១នាក់បានធ្លាក់ ក្រោយពេលហោះចេញពីព្រលានយន្តហោះ Domodedovo ក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី។ ពេលនេះអ្នកដំណើរនៅលើយន្តហោះ Saratov Airline ទាំងអស់អាចប្រឈមនឹងសេចក្តីស្លាប់ ក្រោយពេលយន្តហោះបានធ្លាក់នៅជិតទីក្រុង Ramenskoe ចំណាយប្រហែល៤០គីឡូម៉ែត្រពីរាជធានីប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃអាទិត្យនេះ។
យន្តហោះនោះធ្វើដំណើរពីទីក្រុង Moscow ឆ្ពោះទៅកាន់ទីក្រុង Orsk ដោយនៅលើយន្តហោះមានអ្នកដំណើរ៦៥នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៦នាក់ទៀត។ ពេលនេះក្រុមជួយសង្គ្រោះកំពុងតែស្រូតទៅទីតាំងកើតហេតុ ហើយចំនួនអ្នកស្លាប់ និងរបួសនៅមិនទាន់ដឹងច្បាស់នៅលើទេ៕

សេម
ប្រភព៖ aljazeera