UPDATE – រន្ធត់ខ្លាំងណាស់! ធ្លាក់យន្តហោះនៅរុស្ស៊ីម្សិលមិញ ជនរងគ្រោះស្លាប់ទាំងអស់ ក្នុងនោះមានទាំងក្មេងតូចជាច្រើននាក់ផងដែរ (មានវីដេអូ)
រុស្ស៊ី៖ កាលពីម្សិលមិញនេះ យន្តហោះមួយគ្រឿងដឹកមនុស្សចំនួន៧១នាក់បានធ្លាក់ បណ្តាលឲ្យមនុស្សនៅលើយន្តហោះបានស្លាប់បាត់បង់ជីវិតទាំងអស់។ ក្រោយកើតមានហេតុការណ៍ធ្លាក់យន្តហោះនោះ បំណែកយន្តហោះ និងសាកសពជាច្រើនត្រូវបានគេរកឃើញនៅតំបន់ Stepanovskoe ក្បែរទីក្រុង Moscow ប្រទេសរុស្ស៊ី។
យន្តហោះ Saratov Airlines នោះបានផ្ទុកអ្នកដំណើរចំនួន៦៥នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៦នាក់ ហើយបានហោះចេញពីព្រលានយន្តហោះនៅក្នុងទីក្រុង Moscow ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Orsk ក្រោយមកក៏បានធ្លាក់តែម្តង។ តាមប្រភពព័ត៌មានព័ត៌មានបានឲ្យដឹងថា អ្នកដំណើរនៅលើយន្តហោះនោះមានទាំងក្មេងអាយុ៥ឆ្នាំ អាយុ១២ឆ្នាំ និងអាយុ១៧ឆ្នាំថែមទៀតផង។
ប្រភពព័ត័មានរុស្ស៊ីបានឲ្យដឹងថា មុនពេលយន្តហោះធ្លាក់ គេមិនបានទទួលព័ត៌មានណាមួយពីបុគ្គលិកលើយន្តហោះរាយការណ៍ពីបញ្ហាបច្ចេកទេសអ្វីនោះទេ ហើយពេលនេះក្រុមស៊ើបអង្កេតរុស្ស៊ីកំពុងតែធ្វើការសាកសួរបុគ្គលិកនៅព្រលានយន្តហោះ Domodedovo ដែលបានត្រួតពិនិត្យយន្តហោះមុនធ្វើដំណើរ៕ 





កុមារី Nadezhda Krasova អាយុ៥ឆ្នាំ បានស្លាប់ជាមួយម្តាយ

Evgeny Livanov អាយុ១២ឆ្នាំ

Ilya Poletayev អាយុ១៧ឆ្នាំ
សេម
ប្រភព៖ dailymail