គ្រាន់តែលឺថា ម្ចាស់បទ PANAMA មកច្រៀងផ្ទាល់នៅស្រុកខ្មែរ ភ្លាមផ្អើលអស់អ្នកគាំទ្រ ទន្ទឹងរង់ចាំរាំជាមួយយ៉ាងអន្ទះសារ
- May 7, 2018
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់កាលកំណត់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ ពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG ដោយមានវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកម្ចាស់បទ PANAMA ថែមទៀតផង។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT នឹងធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ នៅរាត្រីថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស និង តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA ដើម្បីអបអរសាទរ ដល់ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។

ដោយគ្រាន់តែដំណឹងម្ចាស់បទ PANAMA មកច្រៀងនៅស្រុកខ្មែរភ្លាម បានធ្វើអោយអារម្មណ៍របស់យុវវ័យ មានភាពសប្បាយរីករាយយ៉ាងខ្លាំង និង រងចាំយ៉ាងអន្ទះសារ ក្នុងការរាំលេងសប្បាយនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំមួយនេះ។ កុំភ្លេចណា ជួបគ្នានៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ៕

- Share This Post:






