ភ្ញាក់ព្រើតពេលឃើញ ក្នុងបទ PANAMA មានលេងឧបករណ៍ភ្លេងមួយ ស្រដៀង ឧបករណ៍ឃឹម របស់ខ្មែរ ហើយត្រៀមមកសម្តែងនៅថ្ងៃ ១២ នេះហើយ
- May 8, 2018
ក្រោយពេលដែលទទួលដំណឹងថា ម្ចាស់បទ PANAMA គឺលោក Matteo នឹងមកច្រៀងផ្ទាល់នៅស្រុកខ្មែរ នៅថ្ងៃទី១២ នេះបានធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍និងទន្ទឹងរង់ចាំយ៉ាងខ្លាំងផងដែរ ចំពោះវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយនេះ។ ប៉ុន្តែអ្វីដែលគេភ្ញាក់ផ្អើលមួយទៀតនោះគឺ ក្នុងបទចម្រៀង PANAMA មួយនេះត្រូវបានលោក Matteo បង្ហោះកាលពីឆ្នាំ ២០១៥ មានឃើញលេងឧបករណ៍ភ្លេងមួយប្រភេទ ដែលស្រដៀងទៅនឹង ឧបករណ៍ឃឹម របស់ខ្មែរយើង។ ជាមួយគ្នានេះដែរនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យ GANZBERG GOLD MEDAL CONCERT ក្រៅពីវត្តមានតារាចម្រៀង លំដាប់អន្តរជាតិ Matteo ក៏មានវត្តមានកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ចូលរួមជាច្រើនរូបទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្នុងឪកាសដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។

គួរបញ្ជាក់ផងដែរ នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកមកច្រៀងនៅស្រុកខ្មែរ ដោយកាលពីមុនៗមាន តារាចម្រៀងថៃ កូនកាត់អាល្លឺម៉ង់ Jannine Weigel តារាចម្រៀង Silento ម្ចាស់បទ Watch Me ហើយម្តងនេះគឺម្ចាស់បទ PANAMA លោក Matteo ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង ៨យប់តទៅ ដោយមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។ កុំភ្លេចណាជួបគ្នាថ្ងៃទី១២ ជាមួយម្ចាស់បទ PANAMA៕
- Share This Post:









