ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រី​ខ្មែរ​ម្នាក់​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤​ ស្លាប់​នៅ​ទីក្រុង​បាងកក

    BY Khmernote Media February 12, 2018
    ស្ត្រី​ខ្មែរ​ម្នាក់​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤​ ស្លាប់​នៅ​ទីក្រុង​បាងកក

    ​ប្រទេស​ថៃ​ ៖​ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ​ និង​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​និង​ប្រកបដោយ​ភាព​សោក​ស​ង្រែ​ង​ជាទី​បំផុត​ខណៈ​ដែល​ស្ត្រី​រូប​នេះ​បាន​ឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤​ដែល​គេ​កំពុង​កសាង​ដើម្បី​ធ្វើការ​សម្អាត​ហើយ​ក៏​បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែ​ម្តង​។​

    ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង​ ដែល​ជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់​ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​លេខ​ ២៤​និង​២៨​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដោយ​មាន​សម្លេង​ស្រែក​ទ្រ​ហ៊ោ​រយំ​ឡើង​កងរំពង​ថែម​ទៀត​ផង​ពី​សំណាក់​កូនៗ​ របស់​ស្ត្រី​រង​គ្រោះ​។​

    ​យោង​តាម​របាយការណ៍​ពី​ភាគី​ថៃ​ដែល​ហើយ​ទទួល​បាន​គឺ​ នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ​ ឆោ​ន​ ប៉ោ​ច​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ខ្ចឹ​ង​ ឃុំ​បុ​ស្បូវ​ ស្រុក​​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បាន​ឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤​ ដើម្បី​ធ្វើការ​សម្អាត​ដោយសារ​តែ​អគារ​នេះ​កំពុង​សាងសង់​។​

    ​ភ្លាមៗ​នោះ​ដែរ​ ទំនងជា​ស្ត្រី​រូប​នេះ​មានការ​រអិល​ភ្លាត់ជើង​ ទើប​ធ្វើ​អោយ​រាង​កាយ​របស់​គាត់​ធ្លាក់​មក​ដី​តែ​ម្តង​ ហើយ​បាន​ប៉ះទង្គិច​ជាមួយនឹង​គ្រោង​ដែក​ដែល​នៅ​ខាងក្រោម​បន្ថែម​ទៀត​បណ្តាល​អោយ​បែកក្បាល​ ឈាម​ហូរ​ជោក​ប្រាណ​ទើប​មានការ​ភ្ញាក់ផ្អើល​ ដោយ​ពលករ​ដែល​នៅ​ទីនោះ​បាន​នាំ​គ្នា​សែង​យក​មក​ដាក់​នៅ​លើ​គ្រែ​ដើម្បី​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ ក្រោម​សម្រែក​ទ្រ​ហ៊ោ​រយំ​យ៉ាង​សោក​ស​ង្រែ​ង​ពី​សំណាក់​កូនៗ​។​

    ​នៅ​ក្នុង​ឱកាស​នោះ​ដែរ​គេ​សង្កេត​ឃើញ​ថា​មន្ត្រី​នៅ​ក្នុង​ស្ថានទូត​កម្ពុជា​ ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​អញ្ជើញ​ចុះ​ទៅ​ចូល​ជា​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​សព​ និង​បាន​រៀបចំ​ជួយ​សម្រួល​ដើម្បី​អោយ​កូនៗ​បាន​នាំ​សព​យក​ទៅ​កាន់​ស្រុក​កំណើត​វិញ​និង​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខ្មែរ​ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay