កីឡាករ Filipe Luis និយាយថា៖ តម្លៃខ្លួន 100លានអឺរ៉ូ របស់ Griezmann ក្នុងការផ្ទេរទៅកាន់ Barcelona វាពិតជាថោកមែនទែន
- May 10, 2018
ខ្សែការពារ Filipe Luis បាននិយាយថា៖ តម្លៃខ្លួនរបស់ Griezmann 100លានអឺរ៉ូ ហ្នឹងវាពិតជាថោកណាស់សម្រាប់ Barcelona។

ខ្សែប្រយុទ្ធ Griezmann កំពុងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងផ្ទេរទៅក្លឹប Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានក្លឹប Atletico Madrid ដាក់តម្លៃដល់ទៅ 100លានអឺរ៉ូ ខណៈដែលកុងត្រារបស់ Griezmann ជាមួយនឹងក្លឹប Atletico Madrid នឹងបញ្ចប់នៅក្នុងឆ្នាំ 2022។
ខ្សែការពារ Filipe Luis ជឿថាប្រសិនបើ Griezmann ចាកចេញពីក្លឹបនៅក្នុងតម្លៃ 100លានអឺរ៉ូ នេះរូបគេនឹងក្លាយជាកីឡាករទី 5 ដែលមានតម្លៃខ្លួនជាងគេនៅលើពិភពលោក។ ខ្សែការពារ Filipe Luis បាននិយាយថា៖ តម្លៃខ្លួន 100លានអឺរ៉ូ សម្រាប់ Griezmann វាពិតជាថោកណាស់ នេះគឺជាការពិត។ ប្រសិនបើគាត់ចាកចេញមែននោះ វាមិនមានផលប៉ះពាល់អ្វីទេ។ ប្រសិនបើ Griezmann ចាកចេញទៅ Barcelona នោះអាចនឹងកើតឡើងបន្ទាប់ពីការប្រកួតពានរង្វាន់ Europa League ត្រូវបានបញ្ចប់។

បុត្រ
ប្រភព៖ Goal
- Share This Post:






