ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កង់​រថយន្ត​១​គូរ​បូត​ចេញពី​រថយន្ត​រមៀល​ខ្ទាត​ត្រូវ​ក្មេង​ប្រុស​បណ្តាល​ ឲ្យ​ស្លាប់​

    BY Khmernote Media February 12, 2018
    កង់​រថយន្ត​១​គូរ​បូត​ចេញពី​រថយន្ត​រមៀល​ខ្ទាត​ត្រូវ​ក្មេង​ប្រុស​បណ្តាល​ ឲ្យ​ស្លាប់​

    ​ព្រះ​សីហ​នុ​ ៖​ ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៨:២០​នាទី​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៧-១៧៨​ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​កៅស៊ូ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ មាន​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ បង្ក​ដោយ​ កង់​រថយន្ត​ ១​គូ​ ដែល​មិន​ស្គាល់​ម៉ាក​រថយន្ត​ មិនដឹង​របូត​ចេញពី​កង់​រថយន្ត​ ដែល​មាន​ទិស​ដៅ​ពី​ណា​ទេ​ លុះដល់​ចំណុច​ខាងលើ​ក៏​ខ្ទាត​ទៅ​ជាយ​ផ្លូវ​បុក​នឹង​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ រស់​ ភារ​ម្យ​ អាយុ​៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​ហេតុ​។

    ​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ក្មេង​ប្រុស​ម្នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​ក្រោយមក​ស្លាប់​ បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​រីឯ​វត្ថុ​តាង​កង់​រថយន្ត​ ១​គូ​ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​៕

    ប្រភព៖ អគ្គស្នងការនគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay