Man City កំពុងចង់បានខ្សែបម្រើ Jorginho ស្រាប់ផង ចំពេលដែលក្លឹប Napoli ត្រៀមលក់រូបគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ
- May 11, 2018
ក្លឹប Napoli របស់លីគកំពូលអ៊ីតាលីគ្រោងនឹងលក់ខ្សែបម្រើ Jorginho នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយក្លឹបមេឃខៀវ Manchester City អាចនឹងត្រៀមទិញខ្សែបម្រើរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ក្លឹប Napoli អាចនឹងលក់ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះនៅក្នុងតម្លៃផ្ទេរដល់ទៅ 53លានផោន លើសពីនេះទៅទៀត ក្លឹបមេឃខៀវ Manchester City បានតាមដានទំរង់លេងរបស់ខ្សែបម្រើរូបនេះអស់រយៈពេល 1 រដូវកាលមកហើយ ជាពិសេសក្លឹបមេឃខៀវ Manchester City អាចនឹងទិញខ្សែបម្រើរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ ខ្សែបម្រើ Jorginho គឺស្ថិតនៅក្នុងគោលដៅសំខាន់របស់ក្លឹបមេឃខៀវ Manchester City ដែលសមត្ថភាពរបស់ខ្សែបម្រើរូបនេះអាចជួយពង្រឹងតំបន់បម្រើអោយកាន់តែខ្លាំងមួយកម្រិតទៀត។
ក្រៅពីការចង់បានរបស់ក្លឹបមេឃខៀវ Manchester City មានក្លឹបយក្សអង់គ្លេសជាច្រើនដូចជាក្លឹប Arsenal, Manchester United, Tottenham Hotspur និង Liverpool សុទ្ធតែចង់បានខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះដូចគ្នានៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






