ចំណេះដឹង

លោកវេជ្ជបណ្ឌិតម្នាក់ ដាស់តឿនកុំឲ្យឪពុកម្តាយបណ្តោយកូនៗងូតទឹកភ្លៀងដែលលិចមុខផ្ទះហូរមិនទាន់ ដោយសារក្នុងទឹកនោះលាយឡំនឹងសំរាមស្អុយរលួយ លាមក ទឹកនោម…..ដែលផ្ទុកមេរោគជាច្រើន បង្កជាជំងឺធ្ងន់ធ្ងរបាន

BY
Khmernote Media
July 12, 2020

រដូវភ្លៀងធ្លាក់បានមកដល់ពេលភ្លៀងខ្លាំង បណ្តាឲ្យទឹកហូរមិនទាន់លិចតិចៗ ឃើញមានកូនក្មេងទៅលេងទឹកដែលលិចមុខផ្ទះនោះ ដោយមិនដឹងពីភាពកង្វក់របស់ទឹកនោះ បណ្តាលឲ្យបង្កជាជំងឺទេ។ លោកវេជ្ជ.ហ៊ាង រតនា បានចែករំលែកចំណេះដឹងមួយឲ្យពុកម៉ែក្នុងហ្វេសបុកមានការប្រុងប្រយ័ត្នជាមួយកូនតូចៗដែលលេងទឹកលិចកង្វក់នោះ ដោយគាត់បានរៀបរាប់ថា៖

“ពេលភ្លៀងសូមកុំអោយកូនងូតទឹកលេងទឹកនៅមុខផ្ទះដែលលូូហូរមិនទាន់(ជាពិសេសអ្នកនៅក្រុងភ្នំពេញ) ព្រោះទឹកទាំងនោះវាលាយឡំនឹងសំរាមស្អុយរលួយ លាមក ទឹកនោម….. ដែលទឹកនេះផ្ទុកមេរោគជាច្រើនរួមទាំងមេរោគដែលអាចបង្កជំងឺធ្ងន់ធ្ងរផងដែរ។ មេរោគដែលនៅក្នុងទឹកទាំងនេះវាអាចឆ្លងចូលខ្លួនមនុស្សតាម មាត់ ភ្នែក ច្រមុះត្រចៀក និងស្បែកដែលដាច់រលាត់ ហើយមេរោគខ្លះក៏អាចចាក់ទំលុះស្បែកផងដែរ។សូមកុំអោយកូនលេងទឹកលូប្រយ័ត្នឈឺ”៕ ប្រភព៖ វេជ្ជ.ហ៊ាង រតនា

 

Share This Post: