សុខភាព

ប្រយ័ត្នផង! ក្មេង-ចាស់ ជាង ១០ នាក់ នៅកោះរ៉ុង មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម ​សង្ស័យ​​កើត​ជំងឺ​គ្រុន​ឈីក

BY
Khmernote Media
July 28, 2020

​ពល​រដ្ឋ​សរុប​ចំនួន​១៤​នាក់ (ក្មេង៦នាក់) នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម ​សង្ស័យ​ថា​កើត​ជំងឺ​គ្រុន​ឈីក។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី លឹម សាមាន ប្រធាន​មន្ទីរ​សុខាភិបាល​ព្រះ​សីហនុ នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា​នេះ​ថា មក​ដល់​ពេល​នេះ អ្នក​ជំងឺ​ទាំង​អស់​សរុប ១៤​នាក់ កំពុង​ត្រូវបាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ ខេត្តព្រះសីហុន។

រូបភាព៖ ស៊ុន ចាន់ធា

ចំពោះ​លទ្ធផល​តេស្ត​សំណាក​ឈាម​របស់​អ្នក​ជំងឺ​ដែល​បាន​យក​ទៅ​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​នៅ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ ប្រហែល​រសៀល​ថ្ងៃ​នេះ​ទើប​ចេញ។​ ទោះ​យ៉ាង​ណា អ្នក​ជំងឺ​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម​នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​ថា កើត​ជំងឺ​គ្រុន​ឈីក ឬ​អ្វី​ផ្សេង​នៅ​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន ក៏​មាន​ករណី​ពល​រដ្ឋ​ប្រហែល​១០០​នាក់ មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម ឈឺ​សន្លាក់ នៅ​ក្នុង​ភូមិ​ក្បាល​កោះ ភូមិ​ព្រៃគប់ ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ជា​ករណី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈីក បន្ទាប់​ពី​យក​សំណាក​អ្នក​ជំងឺ​ទៅ​ពិសោធន៍​រួច។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: