សុខភាព

លទ្ធផលចេញហើយ! ស្ត្រីខ្មែរដែលរត់គេចពីកន្លែងចត្តាឡីស័ក គឺមិនមានមេរោគកូវីដ១៩ទេ និងត្រូវអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញនៅថ្ងៃនេះ

BY
Khmernote Media
July 30, 2020

រយៈពេល ១៤ ថ្ងៃ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ស្ត្រី​ខ្មែរ-អាមេរិក​ឈ្មោះ Vira Rose ដែល​បាន​លួច​រត់​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​រាជធានី​ភ្នំពេញ និង​បាន​រត់​ទៅ​ខេត្ត​កំពង់ចាម​នោះ លទ្ធផល​បញ្ជាក់​ថា​គ្មាន COVID-19 ទេ។ នេះ​បើ​តាម​លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម ផ្ដល់​បទសម្ភាសន៍​ទៅ​កាន់​អង្គភាព​ព័ត៌មាន Fresh News។

បន្ទាប់ពី​ចាប់​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​តាមដាន​សុខភាព​ម្ដង​ទៀត​អស់​រយៈ​ពេល ១៤ ថ្ងៃ​នៅ​ក្នុង​ខេត្ត​កំពង់ចាម រួច​មក​ស្ត្រី​រូប​នេះ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ ២០២០។

ស្ត្រី​ឈ្មោះ Vira Rose នោះ​បាន​លួច​រត់​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​រត់​គេច​ទៅ​កាន់​ខេត្ត​កំពង់ចាម។ បន្ទាប់មក​អាជ្ញាធរ​បាន​រក​ឃើញ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​កំពង់ចាម និង​បាន​រៀបចំ​ឲ្យ​ស្រ្តី​រូប​នោះ​ធ្វើ​ចត្តាឡីស័ក និង​តាមដាន​សុខភាព ១៤ ថ្ងៃ​ជាថ្មី ដោយ​កាលពី​នៅ​ភ្នំពេញ​ទើប​តែ​ចូល​ធ្វើ​ចត្តាឡីស័ក ៣ ថ្ងៃ​ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ helloគ្រូពេទ្យ

Share This Post: