សុខភាព

ករណីពលរដ្ឋខេត្តព្រះសីហនុក្តៅខ្លួន និងស្បែកចេញកន្ទួលក្រហម ពិតជាមកពីជំងឺគ្រុនឈីកមែន

BY
Khmernote Media
July 30, 2020

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ស្បែក គឺ​ពិតជា​បណ្ដាល​មក​ពី​ឆ្លង​ជំងឺ​គ្រុន​ឈីក ឬ​ឈីកគុនហ្គុនយ៉ា​មែន។ នេះ​បើ​តាម​លោកស្រី ឱសថការី លឹម សា​មាន​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ទៅ​កម្ពុជា​ថ្មី។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ កក្កដា​នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧-២៩ ខែ​កក្កដា ឆ្នាំ ២០២០ មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​នេះ ​សរុប​ចំនួន​២៣​នាក់​ ក្នុង​នោះ​មាន​៤​នាក់​បានជា​សះស្បើយ ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ចំណែក​អ្នកជំងឺ​១៩​នាក់ ​ទៀត​កំពុង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ និង​ជាសះស្បើយ​ឆាប់ៗ​នេះ ​ព្រោះថា​ ជំងឺ​គ្រុន​ឈី​ក​នេះ ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ​។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: