មន្ត្រីទូត និងអង្គការអន្តរជាតិ មុនមកកម្ពុជាត្រូវតែមានវិញ្ញាបនបត្របញ្ជាក់សុខភាពសិន ហើយត្រូវធ្វើតេស្តទាំងអស់ពេលមកដល់កម្ពុជា
- August 5, 2020
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 បានចេញសេចក្ដីប្រកាសដល់បណ្ដាស្ថានទូត អង្គការអន្តរជាតិ និងសាធារណជនឲ្យបានដឹងថា មន្ត្រីស្ថានទូត និងអង្គការអន្តរជាតិ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់សុខភាពសិន មុនមកកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានចំណារឯកភាពលើលិខិតលេខ ១៦៨ សខល ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាលសម្រាប់មន្ត្រីទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A ទិដ្ឋាការការទូតប្រភេទ B គឺត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយសាមីប្រទេស បញ្ជាក់ថាគ្មានជំងឺ COVID-19 ក្នុងរយៈពេល ៧២ ម៉ោងសិនមុនចេញដំណើរ ហើយពេលមកដល់ត្រូវធ្វើតេស្ត និងសំណាកត្រូវយកនៅទីតាំងពិសេសក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្ដង។ ក្រៅពីនោះក៏នៅមានចំណុចផ្សេងៗទៀតដែរ ដែលមានក្នុងលិខិតដូចខាងក្រោម៖
- Share This Post: