រថយន្ត

តម្លៃ និង ទំហំម៉ាស៊ីន ជារឿងសំខាន់ណាស់ក្នុងការពិចារណាមុនពេលសម្រេចចិត្តទិញរថយន្តថ្មី

BY
Liny Chan
July 9, 2021

ប្រសិនបើអ្នកកំពុងស្វែងរកទិញរថយន្តថ្មី អ្នកប្រហែលជាមានចំណុចជាច្រើនត្រូវពិចារណា។ មិនថាអ្នកឆ្ងល់ពីរបៀបក្នុងការសម្រេចចិត្តថាតើរថយន្តមួយណាដែលអ្នកត្រូវទិញ ឬ សួរថាតើអ្នកអាចមានលទ្ធភាពប៉ុន្មានសម្រាប់តម្លៃ និង ទំហំម៉ាស៊ីនប៉ុណ្ណាដែលអ្នកត្រូវពិចារណាអាចល្អសម្រាប់ការបើកបររបស់អ្នក។ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ អ្នកទិញភាគច្រើនក៏នឹងត្រូវដោះស្រាយជាមួយនឹងការព្រួយបារម្ភដែលពួកគេកំពុងមានទាក់ទងនឹងការសម្រេចចិត្តរបស់ពួកគេក្នុងការទិញរថយន្តថ្មី។ នៅក្នុងអត្ថបទនេះយើងខ្ញុំនឹងបង្ហាញពីរថយន្តប្រភេទ SUV ចំនួន៣ម៉ូឌែលដែលកំពុងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែរថយន្តទាំងនេះក៏មានចំនុចខុសគ្នាខ្លះៗដែរ។

– ក្រុមហ៊ុនFordបានណែនាំពីម៉ូឌែលថ្មី Territory នាដើមឆ្នាំនេះ។ Ford Territory បានបំពាក់ដោយម៉ាស៊ីន Ecoboost ចំណុះ1.5L ជាមួយនឹងតម្លៃ $46,900 ហើយវាផ្តល់នូវកម្លាំង143PS និងកម្លាំងរមួល225Nm។ Ford Territory ពិតជាមើលទៅប្លែកភ្នែកដល់អ្នកររំពឹងទុកដែលចាប់អារម្មណ៍លើម៉ូឌែលនេះ។ រថយន្តនេះបានព្យាយាមបង្កើតស្តង់ដារភាពថ្មីនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាថ្មីជំនួយដល់អ្នកបើកបរក៏ដូចជាការរចនាម៉ូដបែបទាន់សម៏យដើម្បីផ្តល់ជូនអតិថិជននូវប្រណីតភាពថែមទៀតផង។ Ford Territory ផ្តល់ជូននូវប្រម៉ូសិនដូចជា: សេវាកម្មប្តូរប្រេងម៉ាស៊ីន១ឆ្នាំឬពីរដង, កម្រាលជើងប្រណីត និងការធានារយៈពេល៣ឆ្នាំ។

– ក្រុមហ៊ុន MG មានការរីកចម្រើនលើផ្នែករថយន្តប្រភេទ SUV នៅក្នុងប្រទេសកម្ពុជា ហើយពួកគេពិតជាសកម្មនៅលើបណ្តាញសង្គមដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួនដោយម៉ូឌែល HS។ MG HS បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ1.5T ជាមួយនឹងតម្លៃ $40,888 ហើយវាផ្តល់កម្លាំង162hp និងកម្លាំងរមួល250Nm ដែលកម្លាំងនេះអាចធំជាងFord Territory។ កម្លាំងនេះគួរតែល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនិងផ្ទាល់ខ្លួន ព្រោះម៉ាស៊ីនតួបូរបស់វាមានទំហំតូចប៉ុន្តែផ្តល់នូវកម្លាំងខ្លាំង និង សន្សំសំចៃប្រេងឥន្ធនៈ។ MG HS គឺជាប្រភេទរថយន្តSUVដែលមានភាពឆ្លាតវៃ និង ដំណើរការល្អដែលបង្ហាញពីភាពទាក់ទាញនិងសមត្ថភាពខ្ពស់ ហើយអនុញ្ញាតឱ្យលោកអ្នកទទួលបានបទពិសោធន៍ថ្មីដែលមិនធ្លាប់មាន។ រថយន្ត MG HS មានថែមជូននូវកាដូរដូចជា: កាងមុខក្រោយ១ឈុត, សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល៣ឆ្នាំ, កម្រាលជើងប្រណីត, បិតស្កុតការពារកម្តៅ, ស្លាកលេខវែង និងការធានារយៈពេល៣ឆ្នាំ។

– ក្រុមហ៊ុន PEUGEOT ក៏បានបង្ហាញអំពីរថយន្តប្រភេទSUVរបស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជាដោយម៉ូដែល 3008 ជាមួយនឹងតម្លៃ $67,000 ហើយវាបំពាក់ជាមួយម៉ាស៊ីនតួបូចំណុះ1.6L ផ្តល់កម្លាំង165hp រួមនឹងប្រអប់លេខអូតូ៦វគ្គ។ ការរចនាផ្នែកខាងក្រៅរបស់ PEUGEOT 3008 បង្ហាញពីចរិតលក្ខណៈដែលអាចជឿជាក់បានរបស់វាជារចនាបថថ្មីរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាមួយនឹងភាពឆើតឆាយដើម្បីបង្ហាញភាពពីភាពអស្ចារ្យ។ PEUGEOT 3008 ផ្តល់ជូននូវ កម្រាលជើងប្រណីត និងការធានារយៈពេល៣ឆ្នាំ។ តោះស្វែងរករថយន្ត PEUGEOT 3008 ស៊េរីថ្មីឥលូវនេះដើម្បីទទួលបានភាពរីករាយគ្រប់ការធ្វើដំណើរ។

Share This Post: