កីឡា

ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ហក់ឡើងដល់ចំនួន ១៥៥នាក់

BY
Khmernote Media
July 19, 2021

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥៥នាក់,ជាសះស្បើយចំនួន ១១៦នាក់ និងស្លាប់ចំនួន ៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១៣នាក់
២- ស្រុកកំចាយមារ ចំនួន ​៥៤នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ​៤១នាក់
៤- ស្រុកពាមរក៍ ចំនួន​ ១៣នាក់
៥- ស្រុកកញ្ច្រៀច ចំនួន​ ៨នាក់
៦- ស្រុកមេសាង ចំនួន ៦នាក់
៧- ស្រុកពាមជរ ចំនួន ៥នាក់
៨- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៩- ស្រុកកំពង់ត្របែក ចំនួន ៣នាក់
១០-ស្រុកពារាំង ចំនួន ៣នាក់
១១-ស្រុកពោធិ៍រៀង ចំនួន ២នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១៣-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

Share This Post: