កីឡា

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១១,៤២៩ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនឆ្លងសរុបចាប់តាំងពីជំងឺរាតត្បាតវាយប្រហារលើប្រទេសនេះមានដល់ ៤៧៣,៥៣០ ករណី

BY
autoadmin
September 2, 2021

អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១,៤២៩ ករណី កាលពីយប់ថ្ងៃពុធ ពោលគឺធ្លាក់ចុះ ១,១៦២ ករណី បើធៀបនឹងថ្ងៃអង្គារ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទីក្រុងហូជីមិញនៅតែមានការឆ្លងច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ៥,៣៦៨ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,៤៤០ ករណី និងខេត្តដុងណៃ ៧៥៩ ករណី។ តួលេខឆ្លងចុងក្រោយនេះ ធ្វើឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៤៧៣,៥៣០ ករណី ចាប់តាំងពីជំងឺរាតត្បាត បានមានវត្តមាននៅប្រទេសនេះ។

ជាមួយគ្នានេះដែរមានមនុស្សចំនួន ៩,៨៦២ នាក់បន្ថែមទៀត ត្រូវបានរំសាយចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ ដែលនាំឱ្យការជាសះស្បើយមានសរុបដល់ ២៤៨,៧២២ នាក់។ ការស្លាប់ចំនួន ៤៣៣ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃអង្គារ និង ៣៦៤ ករណី សម្រាប់ថ្ងៃពុធផងដែរ ដែលនាំឱ្យការស្លាប់សរុបមានដល់ ១១,៨៦៨ ករណី ឬស្មើនឹង ២.៥% នៃចំនួនអ្នកឆ្លងទាំងអស់។ គិតមកទល់ពេលនេះមានពលរដ្ឋ ២០.២ លាននាក់ រួចមកហើយ ដែលបានទទួលវ៉ាក់សាំងការពារយ៉ាងហោចណាស់ ១ ដូស​ ហើយក្នុងនោះមានពលរដ្ឋ ២.៧ លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: